សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់មើលថែអតីតយុទ្ធជន និងនិវត្តន៍ជន ដើម្បីផ្តល់ភាពកក់ក្តៅ និងលើកតម្លៃមន្ត្រីជើងចាស់...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន គីម ស្រ៊ុន ញូស៍ (www.k-kimsrunnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C37 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ទំនាក់ទំនង 0962222469 / 098259595
គេហទំព័រ គីម ស្រ៊ុន ញូស៍ (www.k-kimsrunnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់មើលថែអតីតយុទ្ធជន និងនិវត្តន៍ជន ដើម្បីផ្តល់ភាពកក់ក្តៅ និងលើកតម្លៃមន្ត្រីជើងចាស់...

 សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់មើលថែអតីតយុទ្ធជន និងនិវត្តន៍ជន ដើម្បីផ្តល់ភាពកក់ក្តៅ និងលើកតម្លៃមន្ត្រីជើងចាស់


(ខេត្តតាកែវ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលរស់នៅតាមមូលដ្ឋាននានា ដោយត្រូវផ្តល់ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ចំពោះពួកគាត់ជានិច្ច។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។

សម្តេចតេជោ បានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលបានបញ្ចូលអតីតយុទ្ធជន និងនិវត្តន៍ជនឱ្យស្ថិតនៅក្នុងសមាគមរួមមួយ គឺសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះមន្ត្រីស៊ីវិលដែលបានចូលនិវត្តន៍ ជៀសវាងទុកឱ្យពួកគាត់រស់នៅក្នុងភាពឯកោ បន្ទាប់ពីបានបញ្ចប់ភារកិច្ចបម្រើជាតិ។

សម្តេចតេជោ ក៏បានណែនាំឱ្យរៀបចំកម្មវិធីជួបជុំ និងសកម្មភាពនានា ដើម្បីផ្តល់ភាពកក់ក្តៅ ផ្សារភ្ជាប់ទំនាក់ទំនង និងលើកតម្លៃដល់មន្ត្រីជើងចាស់ ដែលធ្លាប់បានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «អ្នកទាំងនោះ ជាអ្នកយកទ្រូងការពារយើង គឺសម្រាប់អតីតយុទ្ធជន ហើយសម្រាប់និវត្តន៍ជនវិញ ដោយសារការធ្វើការរបស់គាត់កន្លងមក ទើបបន្តមកដល់ថ្ងៃនេះ»។

ប្រសាសន៍របស់សម្តេចតេជោ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះអតីតយុទ្ធជន និងនិវត្តន៍ជន ដែលជាកម្លាំងធនធានមនុស្សមានបទពិសោធន៍ និងធ្លាប់រួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ៕













Post a Comment (0)
Previous Post Next Post