ឯកឧត្តម ស សេរីវិចិត្រ អញ្ជើញចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម សែម ប៊ុនរិទ្ធ ចំពោះមរណភាពរបស់លោកជំទាវ ហុក សត្យា ដែលត្រូវជាភរិយា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន គីម ស្រ៊ុន ញូស៍ (www.k-kimsrunnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C37 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ទំនាក់ទំនង 0962222469 / 098259595
គេហទំព័រ គីម ស្រ៊ុន ញូស៍ (www.k-kimsrunnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ស សេរីវិចិត្រ អញ្ជើញចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម សែម ប៊ុនរិទ្ធ ចំពោះមរណភាពរបស់លោកជំទាវ ហុក សត្យា ដែលត្រូវជាភរិយា

កំពង់ស្ពឺ៖ នាថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងារចំពោះកិច្ច ទទួលការងារបដិសណ្ឋារកិច្ច នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយ ឯកឧត្តម សែម ប៊ុនរិទ្ធ សមាជិកក្រុមការងារចំពោះកិច្ច ទទួលការងារបដិសណ្ឋារកិច្ច នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចំពោះមរណភាពរបស់លោកជំទាវ ហុក សត្យា ដែលត្រូវជាភរិយា។

សាររំលែកទុក្ខរបស់ឯកឧត្តម ស សេរីវិចិត្រ មានខ្លឹមសារដូចតទៅ៖ «ឯកឧត្តម សែម ប៊ុនរិទ្ធ សមាជិកក្រុមការងារចំពោះកិច្ច ទទួលការងារបដិសណ្ឋារកិច្ច នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាទីរាប់អាន! ខ្ញុំ និងក្រុមគ្រួសារមានសេចក្តីក្រៀមក្រំ ក្ដុកក្ដួលក្រៃលែង ចំពោះដំណឹងដ៏ក្រៀមក្រំ នៃមរណភាពរបស់លោកជំទាវ ហុក សត្យា ត្រូវជាភរិយា របស់ឯកឧត្តម សែម ប៊ុនរិទ្ធ ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០០:០២នាទីព្រឹក ក្នុងជន្មាយុ ៤២ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ លោកជំទាវ ហុក សត្យា គឺជាការបាត់បង់ភរិយាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃចំពោះស្វាមី និងកូនៗ ដែលបានខិតខំតស៊ូចិញ្ចឹមបីបាច់ និងអប់រំទូន្មានបុត្រធីតា និងបន្តជាគម្រូដ៏ល្អប្រពៃសម្រាប់ក្រុមគ្រួសារ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ អាឡោះអាល័យឥតឧបមា និងចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តម សែម ប៊ុនរិទ្ធ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ របស់លោកជំទាវ ហុក សត្យា សូមបានបដិសន្ធិ និងទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម ឯកឧត្តម សែម ប៊ុនរិទ្ធ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំ និងដោយក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងក្រុមគ្រួសារ» ៕



Post a Comment (0)
Previous Post Next Post