ក្រោម​ស្មារតី​មនុស្សធម៌ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​ បាន​ឧបត្ថម្ភ​ថវិកាចំនួន ៥,០០០,០០០រៀល និងសម្ភារៈមួយចំនួនទៀត​ជូនដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង​​ មេបញ្ជាការយោធភូមិភាគទី៣
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន គីម ស្រ៊ុន ញូស៍ (www.k-kimsrunnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C37 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ទំនាក់ទំនង 0962222469 / 098259595
គេហទំព័រ គីម ស្រ៊ុន ញូស៍ (www.k-kimsrunnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រោម​ស្មារតី​មនុស្សធម៌ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​ បាន​ឧបត្ថម្ភ​ថវិកាចំនួន ៥,០០០,០០០រៀល និងសម្ភារៈមួយចំនួនទៀត​ជូនដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង​​ មេបញ្ជាការយោធភូមិភាគទី៣



កំពង់ស្ពឺ៖
ស្របតាមកាលពីពេលថ្មីៗនេះ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាដែលជាខឿនការពារជាតិរបស់កម្ពុជា

ដោយមានការចង្អុលបង្ហាញ​​តម្រង់ទិសនិងយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌​របស់ លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ នាថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ ជួបសំណេះសំណាលសួរសុខទុក និងនាំយកថវិកាព្រមទាំងសម្ភារៈមួយចំនួនទៀត ប្រគល់​ជូនដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង​​ មេបញ្ជាការយោធភូមិភាគទី៣ ស្ថិតនៅ​បញ្ជាការ​ដ្ឋាន​យោធភូមិ​ភាគ​៣។ ដោយបានឧបត្ថម្ភ​ថវិកាចំនួន ៥,០០០,០០០រៀល​ និងសម្ភារៈ​មួយចំនួនទៀតរួមមាន៖ ទឹកសុទ្ធ ១០០កេស, មីចំនួន ១០០កេស, ទឹកត្រីចំនួន ៥០យួរ​ និងទឹកស៊ីអ៊ីវចំនួន ៥០យួរផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍​​​ ម៉េង ស្រ៊ុន​ មេបញ្ជាការ បានសំណេះសំណាលដោយក្តីសោមនស្ស​រីករាយឥតឧបមា​ ជាមួយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង​​ ព្រមទាំងបានសួរអំពីសុខទុក្ខដោយក្តីបារម្ភ​ពី​បងប្អូន​វីរៈ​កងទ័ព​នៅ​សមរភូមិ​មុខ​ ដែលកំពុងតែបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា។ សកម្មភាពនេះ បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា ៕​




































Post a Comment (0)
Previous Post Next Post