ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អញ្ជើញចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយ លោកស្រី វ៉ាត សុធាវី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកវរសេនីយ៍ត្រី ស្រី ឈឿនដារ៉ា...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន គីម ស្រ៊ុន ញូស៍ (www.k-kimsrunnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C37 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ទំនាក់ទំនង 0962222469 / 098259595
គេហទំព័រ គីម ស្រ៊ុន ញូស៍ (www.k-kimsrunnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អញ្ជើញចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយ លោកស្រី វ៉ាត សុធាវី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកវរសេនីយ៍ត្រី ស្រី ឈឿនដារ៉ា...

ភ្នំពេញ៖ នាថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករង នៃអគ្គអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយ លោកស្រី វ៉ាត សុធាវី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកវរសេនីយ៍ត្រី ស្រី ឈឿនដារ៉ា។

សាររំលែកទុក្ខរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ មានខ្លឹមសារដូចតទៅ៖ «លោកស្រី វ៉ាត សុធាវី ព្រមទាំងក្រុមគ្រួសារ ជាទីរាប់អាន! ខ្ញុំមានសេចក្តីក្រៀមក្រំ ក្ដុកក្ដួលក្រៃលែង ចំពោះដំណឹងមរណភាព លោកវរសេនីយ៍ត្រី ស្រី ឈឿនដារ៉ា ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥:៣៦នាទី ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ លោកវរសេនីយ៍ត្រី ស្រី ឈឿនដារ៉ា គឺជាការបាត់បង់ធនធានមនុស្សជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី ដ៏មានតម្លៃ សម្រាប់សង្គមជាតិ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ អាឡោះអាល័យឥតឧបមា និងចូលរួមរំលែកនូវមរណៈទុក្ខជាមួយ លោកស្រី វ៉ាត សុធាវី ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ វិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ត្រី ស្រី ឈឿនដារ៉ា បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកស្រី វ៉ាត សុធាវី ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំ និងដោយក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងក្រុមគ្រួសារ» ៕



Post a Comment (0)
Previous Post Next Post