ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង/ស្រុក ឃុំ/សង្កាត់ទូទាំងខេត្តកំពង់ស្ពឺ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន គីម ស្រ៊ុន ញូស៍ (www.k-kimsrunnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C37 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ទំនាក់ទំនង 0962222469 / 098259595
គេហទំព័រ គីម ស្រ៊ុន ញូស៍ (www.k-kimsrunnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង/ស្រុក ឃុំ/សង្កាត់ទូទាំងខេត្តកំពង់ស្ពឺ

 ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់មូលដ្ឋាន ត្រូវចុះឱ្យដល់ខ្នងផ្ទះដើម្បីសាកសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនបងប្អូន


ចេញផ្សាយថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦




ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង/ស្រុក ឃុំ/សង្កាត់ ទូទាំងខេត្តកំពង់ស្ពឺ។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ព្រមទាំងលោកអភិបាលក្រុង/ស្រុក និងមន្ត្រីឃុំ/សង្កាត់ ទាំង៩ នៃខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ។


‎ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ននៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងក្នុងការរៀបចំពិធីប្រកាសសមាសភាពនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់យ៉ាងធំធេងក្នុងការលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងការរក្សាសុខសន្តិភាពជូនប្រជាជន។ សមាសភាពគណៈកម្មាធិការដែលបានប្រកាសនាពេលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តតាមដាន សាកសួរសុខទុក្ខ និងជួយដោះស្រាយរាល់ការលំបាកនានារបស់បងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

‎ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា សន្តិភាព និងការអភិវឌ្ឍដែលយើងកំពុងមាននៅថ្ងៃនេះ គឺបានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជនយើង។ ដូច្នេះ ការបង្កើតគណៈកម្មាធិការនេះឡើង គឺដើម្បីជាការតបស្នង និងផ្តល់កិត្តិយសដល់អ្នកមានគុណបំណាច់ចំពោះជាតិ ឯកឧត្តមបានណែនាំថា គណៈកម្មាធិការដែលទើបបង្កើតនេះ មិនមែនមានតែឈ្មោះនោះទេ គឺត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីក្តាប់ឱ្យជាប់នូវរាល់សុខទុក្ខ និងបញ្ហាប្រឈមរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ក្នុងគោលដៅជួយដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

‎ដើម្បីសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និង ឯកឧត្តម យឹម សុខុម ក៏បានអញ្ជើញផ្ដល់កិត្តិយសប្រគល់អំណោយ និងថវិកាលើកទឹកចិត្តដល់បងប្អូនអតីតយុទ្ធជនម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០ រៀល ព្រមទាំងអំណោយមួយចំនួនទៀត ដើម្បីជួយសម្រាលដល់ជីវភាពប្រចាំថ្ងៃ។

សកម្មភាពនេះ បានធ្វើឱ្យបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ មានក្តីរំភើបសប្បាយរីករាយ និងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ដែលតែងតែនៅក្បែរ និងមិនដែលបោះបង់ពួកគាត់ចោលក្នុងគ្រប់កាលៈទេសៈ។











Post a Comment (0)
Previous Post Next Post