កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទសេ នៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារជំនាញពាក់ព័ន្ធផ្សេងៗទៀត ចុះពិនិត្យនិងប្រជុំរៀបចំផែនការត្រៀមក្នុងកម្មវិធីបញ្ជុះបឋមសិលាអគារសេនាធិការថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងប្រជុំរៀបចំផែនការត្រៀមនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានបែងចែកក្រុមការងារទៅតាមតួនាទីជំនាញរៀងៗខ្លួនមុនពិធីបញ្ចុះបឋមសិលា (បើកការដ្ឋានសាងសង់) គឺជាជំហានសំខាន់ដើម្បីឲ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន ស្របតាមទំនៀមទម្លាប់ និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ក្នុងអំឡុងពេលដែលកម្មវិធីប្រារព្ធចាប់ផ្តើម ស្ថិតនៅទីតាំងដូចបានរៀបរាប់ខាងលើថែមទៀតផង ៕















