អភិបាលខេត្តកំពង់ធំ បញ្ជាឱ្យអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតលើអ្នកកាប់បំផ្លាញព្រៃឡង់ និងស៊ើបអង្កេតរកមុខសញ្ញាមេមេក្លោងនៅពីក្រោយខ្នង ..
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន គីម ស្រ៊ុន ញូស៍ (www.k-kimsrunnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C37 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ទំនាក់ទំនង 0962222469 / 098259595
គេហទំព័រ គីម ស្រ៊ុន ញូស៍ (www.k-kimsrunnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តកំពង់ធំ បញ្ជាឱ្យអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតលើអ្នកកាប់បំផ្លាញព្រៃឡង់ និងស៊ើបអង្កេតរកមុខសញ្ញាមេមេក្លោងនៅពីក្រោយខ្នង ..


 ខេត្តកំពង់ធំ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះជនសង្ស័យដែលបានកាប់បំផ្លាញ និងរំលោភបំពានយកផល អនុផលព្រៃឈើរបស់រដ្ឋ ក្នុងតំបន់ការពារ រួមទាំងអ្នកពាក់ព័ន្ធទាំងឡាយដែលនៅពីក្រោយខ្នងសកម្មភាពខុសច្បាប់នេះ។  

ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែង នៅទីតាំងមួយចំនួនក្នុងតំបន់ព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់ខេត្តក្រចេះ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃការខូចខាត និងពង្រឹងវិធានការទប់ស្កាត់ការកាប់ទន្ទ្រានពីសំណាក់ជនខិលខូច។

​ឯកឧត្តម នួន ផារ័ត្ន បានសង្កត់ធ្ងន់ថា៖ «រដ្ឋបាលខេត្តនឹងមិនលើកលែងឡើយចំពោះអ្នកដែលបំផ្លាញសម្បត្តិធម្មជាតិរបស់ជាតិ។ ក្រៅពីវិធានការច្បាប់ដែលមានស្រាប់ ពេលនេះរដ្ឋបាលខេត្តបានត្រៀមចាត់វិធានការរដ្ឋបាលបន្ថែមចំនួន ២ ទៀតសម្រាប់អនុវត្តនាពេលខាងមុខ»។
 

​បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងករណីសហការជាមួយស្ថាប័នតុលាការ ដើម្បីធ្វើការស៊ើបអង្កេតឱ្យកាន់តែស៊ីជម្រៅ ឈានទៅដល់ការស្វែងរកមុខសញ្ញាមេក្លោង ដែលបង្កប់ខ្លួននៅពីក្រោយខ្នងនៃការកាប់ទន្ទ្រានព្រៃឈើនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយគ្មានការយោគយល់ឡើយ។

សកម្មភាពចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការការពារធនធានធម្មជាតិ និងការអនុវត្តអភិបាលកិច្ចល្អ ដើម្បីធានាថាព្រៃឈើដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានការពារយ៉ាងគត់មត់សម្រាប់កូនចៅជំនាន់ក្រោយ។
យោងតាមរបាយការណ៍សង្ខេប គិតត្រឹមដើមឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកំពង់ធំបានបង្ក្រាប និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៣ករណី ដោយក្នុងនោះមានជនសង្ស័យចំនួន ៦នាក់ ត្រូវបានឃាត់ខ្លួន និងកំពុងអនុវត្តតាមនីតិវិធីច្បាប់៕






 

Post a Comment (0)
Previous Post Next Post